Kong sam oeun biography sample

          In May, the government said it was prepared to pass a law that would provide long-overdue protections to whistleblowers in Cambodia, but the officials....

          គង់ សំអឿន

          លោក គង់ សំអឿន ជាតារាភាពយន្តខ្មែរម្នាក់ដែលមានប្រជាប្រិយភាពជាងគេក្នុងអំឡុងទសវត្សរ៍ ទី៦០ និងទី៧០ ។ មហាជនខ្មែរទូទៅដែលមានអាយុ៤០ឆ្នាំឡើង គឺសុទ្ធតែបានស្គាល់លោកគង់ សំអឿន យ៉ាងច្បាស់តាមរយៈខ្សែភាពយន្តជាច្រើនដែលលោកបានសម្តែង ។

          លោកជារៀមច្បងរបស់ប្អូនប្រាំនាក់ ដែលជាតារាភាពយន្តទាំងអស់ រួមមាន៖

          • លោកគង់សំអាត
          • គង់ឡុច
          • គង់ចន្ថា
          • គង់សុភណ័ និង
          • គង់សុភី។

          លោក គង់ សំអឿន មានរូបរាងខ្ពស់សង្ហា បើពិនិត្យផ្នែកនីមួយៗនៃមុខមាត់របស់លោក គឺមិនមានអ្វីលើសគេទេ ភ្នែកលោករាងតូចម្ខាង ច្រមុះពៀចបន្តិច មាត់រាងវៀចបន្តិច ដំណើរលោករាងប៉ែលបន្តិច តែបើពិនិត្យសរុបមកស្រាប់តែឃើញលោកស្រស់អស្ចារ្យមានអំណោយទាន ក្រៃលែង មានស្រីៗជាច្រើនវង្វេងនឹងរបៀបញញឹមរបស់លោក គឺញញឹមមួយចំហៀងមាត់ដ៏គួរឱ្យទាក់ទាញ ។ ដោយសារលក្ខណៈពិសេសនេះហើយ ដែលលោកបានក្លាយជាបុរស “សម្បូរស្នេហ៍” យ៉ាងខ្លាំង ។

          ហើយចុះវាទៅថតកុនពីអង្កាល់ ?...ទាំងពីរនាក់លែងមានយោបល់តទៅទៀត ហើយក៏មើលរឿងរហូតដល់ចប់ ។ ដំបូងឪពុកខឹងណាស់ ទ្រាំស្ទើរមិនបាន ពេលត្រឡប់មកផ្ទះវិញ ដើម្បី “ជេរ” ឱ្យអស់ចិត្ត ។ តែដោយអ្នកអង្គុយក្បែរយើងនោះ សរសើរមិនដាច់មាត់ ឯសាច់រឿងក៏ល្អមើល តួសម្តែងក៏សម ឪពុករបស់គេក៏លែងមាត់តែម្តង ។